បទបញ្ញត្តិស្នើសុំ និង ប្រការពាក់ព័ន្ធ

ទីមួយ៖ គម្រោងផែនការជ្រើសរើសនិស្សិត

១ ចំនួនជ្រើសរើសនិស្សិត
សាលាយើងខ្ញុំ មានគមោ្រងជ្រើសរើសនិស្សិតមកពីតំបន់អាស៊ានប្រមាណ ១០០នាក់ នៅក្នុងឆ្នាំ២០១៤នេះ។
២ ជំនាញសំរាប់និស្សិតអន្តរជាតិ
ភាសាចិន បច្ចេកទេសធ្វើឱសថបែបជីវសាស្រ្ត ឱសថសាស្រ្ត គម្រោងថ្លៃដើមសា្ថបត្យកម្ម ការគ្រប់គ្រងគម្រោង បច្ចេកវិជ្ជាដាំលំអរសួន បច្ចេកវិទ្យាបណ្តាញកុំព្យូទ័រ បច្ចេកវិជ្ជាប្រើប្រាស់បណ្តាញវត្ថុ ពាណិជ្ជកម្មអេឡិចត្រូនិច ការគ្រប់គ្រងផ្នែកដឹកជញ្ជូន ទីផ្សារ ការគ្រប់គ្រងទេសចរណ៍ ការរៀបចំនិងគ្រប់គ្រងពិពណ៌ ការជួសជុលគ្រឿងបរិក្ខារអាកាសចរណ៍ ការគ្រប់គ្រងសណ្ឋាគារ បច្ចេកទេសតភ្ជាប់បណ្តាញចរន្តអគ្គិសនី គ្រប់គ្រងរេខាគណិតវិទ្យា គណនេយ្យកុំព្យូទ័រ។ល។

ទីពីរ៖ លក្ខខណ្ឌបេក្ខជន

ត្រូវតែជាជនបរទេស ឬ ជនក្រៅប្រទេស ដែលមានភាពរួសរាយរាក់ទាក់នឹងប្រទេសចិនហើយមានកម្រិតវប្បធម៌ យ៉ាងហោចណាស់ត្រឹមថ្នាក់មធ្យមសិក្សាទុតិយភូមិ (ឬសមមូល) មានសុខភាពផ្លូវកាយ និង ផ្លូវចិត្តល្អ ដោយអនុលោមតាមច្បាប់របស់ប្រទេសចិន ព្រមទាំងក្បួនច្បាប់របស់សាលា បណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ គួយយ៉ាង។(ឯកសារឯកសារស្នើសុំលំអិតសូមមើលបញ្ជីមាតិកាមុខជំនាញសិក្សាសម្រាប់សាលាបណ្តុះបណ្តាលវិជា្ជជីវៈ និង បចេ្ចកទេស គួយយ៉ាងជ្រើសរើសនិស្សិតបរទេស)

ទីបី៖ បរិយាយពីប្រភេទនៃការសិក្សា

១. ការអប់រំមានសញ្ញាប័ត្រ(មានការស្នើសុំអាហារូបករណ៍)
ការសិក្សាលើមុខជំនាញវិជ្ជាជីវៈ ដែលមានរយៈពេល ៣ឆ្នាំ ដោយទទួលយកសិស្សអន្តរជាតិ ដែលមានកម្រិតវប្បធម៌ខ្ពស់ជាងថ្នាក់មធ្យមសិក្សាទុតិយភូមិ (បូករួមបញ្ចូលទាំងការអប់រំនៅវិទ្យាល័យ) ហើយមានសមត្ថភាពសិក្សាគ្រប់គ្រាន់ និង ចំណេះដឹងភាសាចិនជាមូលដ្ឋាន។
២ ការអប់រំគ្មានសញ្ញាប័ត្រ
ក. សិស្សផ្លាស់ប្តូររវាងសាលាដៃគូរ(មិនមានការស្នើសុំអាហារូបករណ៍)
សិស្សផ្លាស់ប្តូរក្នុងរយៈពេលខ្លី ឬ រយៈពេលវែង យោងតាមកិច្ចព្រៀងជាមួយនឹង សាលា ជាដៃគូ។ តាមការផ្លាស់ប្តូររយៈពេលខ្លី គឺមានដល់បូនខែ ឬតិចជាងបួនខែ។ ចំណែកឯរយៈពេលវែង គឺ មានរយៈពេលច្រើនជាងបួនខែ។
ខ. សិស្សសិក្សាភាសាចិន(មានការស្នើសុំអាហារូបករណ៍)
ចំពោះសិស្ស ដែលសិក្សាភាសាចិន គឺជាសិស្សបរទេសណា ដែលរៀនភាសាចិនដើម្បីចូលរួម ក្នុងការប្រឡងកម្រិតសមត្ថភាពភាសាចិន (HSK) ឬសិស្សដែលមិនទាន់មានសមត្ថភាពភាសាចិន ដែលមានបំណង ចង់រៀនជំនាញបន្ត។

ទីបួន៖ ការបង់ថ្លៃសិក្សា (លុយយ័ន) និង និតិវិធីអនុវត្តន៍អាហារូបករណ៍
១) ការអប់រំមានសញ្ញាបត្រ
ក. ថ្លៃត្រូវបង់
ថ្លៃចុះឈ្មោះ៖ ៤០០យ័ន
ថ្លៃសិក្សា៖ ៣៥០០យ័ន ក្នុងមួយឆ្នាំ
ថ្លៃសៀវភៅ៖ ៥០០យ័ន ក្នុងមួយឆ្នាំ(ទូទាត់តាមតថភាពដែលប្រើប្រាស់ ហើយទូទាត់នៅពេលបញ្ចប់ការសិក្សា)
ថ្លៃស្នាក់នៅ៖ ៦០០-៨០០ យ័ន ក្នុងមួយឆ្នាំ
ថ្លៃពិនិត្យសុខភាព៖ ៤០០យ័ន(ការទូទាត់តាមចំណាយ ដោយបង់អោយមន្ទីរពិនិត្យសុខភាពសំរាប់បេក្ខជន ឆ្លងដែនខេត្ត គួយចូវ)
ថ្លៃទិដ្ឋាការ និង បែបបទទាក់ទង៖ ៥០០យ័ន(ទូទាត់តាមចំណាយ ហើយបង់អោយមន្ទីរ ឆ្លងដែនខេត្ត គួយចូវ)
ថ្លៃសេវាធានារ៉ាប់រង៖ ៨០០យ័ន(បង់អោយក្រុមហ៊ុនធានារ៉ាប់រង​)
បញ្ជាក់៖ តាមគម្រោង និង បទដ្ឋានបណ្តោះអាសន្ននេះ សាលាយើងនឺងគិតថ្លៃតាមគម្រោង និង បទដ្ឋានដែលបញ្ចាក់ដោយមន្ទីរ តម្លៃសេវានៃខេត្តគួយចូវ បើសិនជា ការចំណាយតិចជាងការបង់ សាលានឺងទូទាត់អោយវិញ តែបើសិនជាមិនគ្រប់ ត្រូវបង់បន្ថែម និស្សិតត្រូវតែបង់ថៃ្លទាំងអស់ ក្រៅពីថៃ្លសិក្សា។

ខ. អាហារូបករណ៍ និង ការអត់ឱននៃអាហារណីយ

និស្សិតបរទេសដែលមានលក្ខ័ណ្ឌគ្រប់គ្រាន់ ត្រូវគ្នានឹងលក្ខខណ្ឌពាក់ពន្ធ័អាចសុំអាហាររូបករណ៍ខេត្តសំរាប់និស្សិតបរទេស ឬ អាហារូបករណ៍របស់សាលាយើងខ្ញុំបាន។

a អាហារូបករណ៍សំរាប់និស្សិតនៃមហាវិទ្យាល័យខេត្តគួយចូវ មានទឹកប្រាក់ចំនួន ៦០០០ យ័នមួយឆ្នាំក្នុងម្នាក់ ។ អាហារូបករណ៍សំរាប់និស្សិតអាស៊ានមានទឹកប្រាក់ចំនួន ៨០០០យ័នម្នាក់ អាហារូបករណ៍នេះអោយតែនិស្សិតមកពីតំបន់អាស៊ាន ជាពិសេសនិស្សិតពូកែ មកពីសាលា ដែលមានចុះកិច្ចព្រមព្រៀងជាដៃគូ។ និស្សិតដែលមានការចូលរួមចំណែកផ្នែកអប់រំរបស់សាលាខេត្តគួយចូវ និង និស្សិត​ដែលមកសិក្សារយៈពេលយូរក្នុងខេត្តគួយចូវ នឹងទទួលបានទឹកប្រាក់អាហារូបករណ៍ចំនួន ៦០០០យ័នម្នាក់ ព្រមទាំងនិស្សិតដែលមកពីសាលាដែលមានកិច្ចព្រមព្រៀងជាមួយគ្នា ឬ និស្សិតមានសមត្ថភាពជាភាគទានចំពោះ ការអប់រំ និងទំនាក់ទំនងនៃខេត្តគួយចូវ។

b អាហារូបករណ៍ របស់សាលាបានបែកចែកជាបីលំដាប់ថ្នាក់ គឺថ្នាក់លេខមួយ ថ្នាក់លេខពីរ និង ថ្នាក់លេខបី ដោយស្នើសុំក្នុងមួយឆ្នាំសិក្សាម្តង។ អាហារូបករណ៍ថ្នាក់លេខមួយ សិស្សម្នាក់អាចទទួលបាន ៩០០០យ័នម្នាក់ ក្នុងមួយឆ្នាំសិក្សា អាហារូបករណ៍ថ្នាក់លេខពីរ សិស្សម្នាក់អាចទទួលបាន ៦០០០យ័នម្នាក់ ក្នុងមួយឆ្នាំសិក្សា អាហារូបករណ៍ថ្នាក់លេខបី សិស្សម្នាក់អាចទទួលបាន៣០០០យ័នម្នាក់ក្នុងមួយឆ្នាំសិក្សា។បេក្ខជនដែលបានបញ្ចប់កម្រិត HSK 5 ឬខ្ពស់ឡើងទៅ អនុញ្ញាតឱ្យដាក់ពាក្យស្នើសុំអាហារូបករណ៍ថ្នាក់លេខមួយបាន។ បេក្ខជនដែលបានបំពេញកម្រិត HSK4 អនុញ្ញាតឱ្យដាក់ពាក្យស្នើសុំអាហារូបករណ៍ថ្នាក់លេខពីរបាន និង បេក្ខជនដែលបានបំពេញកម្រិត HSK3 អនុញ្ញាតឱ្យដាក់ពាក្យស្នើសុំអាហារូបករណ៍ថ្នាក់លេខបីបាន។ ការចែកអាហារូបករណ៍ អនុវត្តតាមគោលការណ៍គ្រប់គ្រងអាហារូបករណ៍ សំរាប់និស្សិតអន្តរជាតិ នៃសាលាជំនាញបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈគួយយ៉ាង។

c និស្សិតក្រីក្រ ហើយរៀនពូកែ អាចសុំការអត់ឱននៃអាហារណីយ(អាហារូបត្ថម្ភ) ដែលមានទឹកប្រាក់ចំនួន ២០០យ័នក្នុងមួយខែហើយមួយឆ្នាំសិក្សាចែក១០ខែ។

២) ការអប់រំមិនមានសញ្ញាប័ត្រ

ក. និស្សិតផ្លាស់ប្តូរ(មិនអាចសុំអាហារូបករណ៍បាន)
មិនត្រូវការបង់ថៃ្លចុះឈ្មោះ ថ្លៃសិក្សានិងថ្លៃស្នាក់នៅអនុវត្តតាមកិច្ចព្រមព្រៀងរវាងសាលាយើង និង សាលាសហប្រតិបត្ដិការ។
ថ្លៃពិនិត្យសុខភាព៖ ៤០០យ័ន(ការទូទាត់តាមចំណាយ ហើយបង់អោយមន្ទីរពិនិត្យសុខភាពសំរាប់បេក្ខជន ឆ្លងដែនខេត្ត គួយចូវ)
ថ្លៃទិដ្ឋាការ និងទម្រង់់បែបបទដែលទាក់ទង៖ ៥០០យ័ន ទូទាត់តាមចំណាយ ហើយបង់អោយមន្ទីរ ឆ្លងដែនខេត្ត គួយចូវ)
ថ្លៃសេវាធានារ៉ាប់រង៖ ៨០០យ័ន(បង់អោយក្រុមហុ​នធានារ៉ាប់រង​)

ខ. និស្សិតសិក្សាភាសាចិន(អាចសុំអាហារូបករណ៍បាន)

និស្សិតសិក្សាភាសាចិន អាចសុំអាហារូបករណ៍ខេត្ត សំរាប់និស្សិតអន្តរជាតិ ឬ អាហាររូបករណ៍សាលាយើងខ្ញុំបាន។ ចំពោះការអាហារូបករណ៍នេះ ទាមទារធ្វើការ ស្នើសុំដូចគ្នា ទៅនឹងនិស្សិតសិក្សាមានសញ្ញាប័ត្រដែរ។

ទីប្រាំ៖ កំណត់ចំណាំ
១. បេក្ខជន ត្រូវផ្ញើរឯកសារ អោយសាលាយើងខ្ញុំ ដើម្បីធ្វើការត្រួតពិនិត្យ អោយបានមុនថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០១៤ (លំអិតពីឯកសារតម្រូវការសូមមើលតារាងខាងក្រោយ) ។
២. ព័ត៌មានអំពីឯកសារនិស្សិត នឹងត្រូវផ្តល់អោយនិស្សិតវិញនៅត្រឹមថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៤ ។
៣. និស្សិតត្រូវមកធ្វើការចុះឈ្មោះនៅថ្ងៃទី១ឬថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៤ បើផុតពីពេលកំណត់នេះ សាលាយើងខ្ញុំ នឹងមិនទទួលស្គាល់ និង មិនទទួលខុសត្រូវឡើយ។
៤. បើនិស្សិតគ្មានការជាប់ប្រលងសមត្ថភាពភាសាចិនពេលចូលសាលារៀន ដូច្នេះ តម្រូវអោយរៀនភាសាចិនយ៉ាងតិចមួយឆ្នាំជាមុនសិន។
៥. សេចក្តីសង្ខេប អំពីសាលានិងបញ្ជីជំនាញ សូមមើលឯកសារខាងក្រោយ។

៦. ការរៀបចំអំពីការចុះឈ្មោះ ចូលរៀន សូមមើលតារាង ជំនាញ សំរាប់និស្សិតអន្តរជាតិចុះឈ្មោះចូលរៀនខាងក្រោយ។
៧.សាលាជំនាញបណ្តុះបណ្តាលបចេ្ចកទេសនិងវិជា្ជជីវៈគួយយ៉ាង មានសិទ្ធិអធិប្បាយចុងផុត។

 

   

在线客服
在线客服系统